ក្រុមបាល់បោះតាមបណ្ដាខេត្ដមួយចំនួនមានការខកចិត្ដក្រោយមិនមានសិទ្ធចូលរួមការប្រកួតព្រឹត្ដិការណ៍កីឡាជាតិលើកទី៤ ឆ្នាំ២០២៤

20-Jul-2024 6:45 PM

ក្រោយពីសេចក្ដីប្រកាសពីសំណាក់សហព័ន្ធកីឡាបាល់បោះកម្ពុជា ក្នុងការប្រកួតកីឡាជាតិលើទី៤ ឆ្នាំ២០២៤
សំរាប់វិញ្ញាសារផ្នែកបុរស ៥ទល់៥ សហព័ន្ធបានវាយតំលៃនឹងជ្រើសរើសក្រុមដែលឡើងទៅលេងវគ្គជម្រុះ ចំនួន ៨ក្រុមចុងក្រោយកាលពីការប្រកួតកីឡាជាតិលើកទី៣កន្លងមក បូកបន្ថែមក្រុមរបស់ក្រសួង ចំនួន ២ក្រុមបន្ថែមទៀត សរុបចំនួន 10ក្រុម ដើម្បីចូលរួមប្រកួតប្រជែងដណ្ដើមពានរង្វាន់កីឡាជាតិលើកទី៤ ដោយក្នុងនោះរួមមានក្រុមដូចជា៖

១. ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
២.​ ខេត្តសៀមរាប
៣. រាជធានីភ្នំពេញ
៤. ខេត្តកំពង់ស្ពឺ
៥. ក្រសួងការពារជាតិ
៦. ក្រសួងមហាផ្ទៃ
៧. ខេត្តពោធិសាត់
៨. ខេត្តស្វាយរៀង
៩. ខេត្តមណ្ឌលគីរី
១០. ខេត្តកំពង់ចាម


ចំណែកឯក្រុមនារីដែលបានចូលរួមប្រកួតកីឡាជាតិលើកទី៣ និងក្រុមមកពីក្រសួងចំនួន ១ក្រុម ត្រូវបានអនុញ្ញាត្តិអោយចូលរួមប្រកួតកីឡាជាតិលើកទី៤ ដោយស្វ័យប្រវត្តិ ក្នុងនោះរួមមាន៖
១. ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
២. ក្រសួងមហាផ្ទៃ
៣. ខេត្តសៀមរាប
៤. ខេត្តត្បូងឃ្មុំ
៥. ខេត្តកំពង់ធំ
៦. ខេត្តកណ្ដាល
៧. ខេត្តកំពង់ឆ្នាំង
៨. ខេត្តតាកែវ
៩. ក្រសួងការពារជាតិ

ក្នុងនោះផងដែលពួកយើងបានសង្កេតឃើញថាមានការលើកឡើងចំណាប់អារម្មណ៍ពីសំណាក់តំណាងក្រុមតាមបណ្ដារខេត្តមួយចំនួនអំពីការអវត្តមាន មិនបានបង្ហាញមិនអាចបង្ហាញខ្លួនសំរាប់ការប្រកួតថ្នាក់ជាតិលើកទី៤នេះ។
យោងទៅតាមការអោយដឹងពីសំណាក់គ្រូបង្វឹកបាល់បោះប្រចាំខេត្តកំពតបានបង្ហើបប្រាប់ Sky News Post យ៉ាងដូចច្នេះថា៖ « ព្រឹត្ដិការកីឡាជាតិគឺជាព្រឹត្ដិការធំបំផុតក្នុងប្រទេសកម្ពុជាបន្ទាប់ពី Sea Game ជាហេតុធ្វើអោយលោកមានការសោកស្ដាយ និងមានការខកចិត្ដចំពោះក្រុមរបស់លោកដែលពុំមានឈ្មោះ និងសិទ្ធិចូលរួមការប្រកួតនេះបាន មិនតែប៉ុណ្ណោះតំណាងក្រុមតាមបណ្ដាខេត្តផ្សេងៗដែលមិនបានចូលរួមសុទ្ធសឹងតែសម្ដែងការខកចិត្ដស្រដៀងៗគ្នានេះផងដែរ»។ ទោះជាយ៉ាងណាដ៏ដោយគ្រប់ៗគ្នាក៏នៅតែសង្ឃឹមយ៉ាងមុតមុំាថាក្រសួងនឹងមានវិធានការដ៏ល្អប្រសើរមួយ ដែលអាចអនុញ្ញាតអោយក្រុមរបស់ពួកគាត់មានសិទ្ធិចុះឈ្មោះចូលរួម បង្ហាញខ្លួនក្នុងព្រឹត្ដិការណ៍ដ៏ធំសម្បើមមួយនេះនាឱកាសក្រោយៗខាងមុខបាន ដែលជាចំណែកដ៏សំខាន់ក្នុងចូលរួមលើកស្ទួយវិស័យកីឡាបាល់បោះនៅកម្ពុជាអោយកាន់តែមានភាពរីកចម្រើន៕

អត្ថបទដែលទាក់ទង