ឃាត់ខ្លួនជនសង្ស័យ​ពីរនាក់ឆបោកប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យា ដែលបានផ្ទេរប្រាក់តាមរយៈគណនីធនគារ

20-Dec-2024 8:26 PM

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ បានបើកការស្រាវជ្រាវ លើបទល្មើសឆបោកប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យា ដែលបានផ្ទេរប្រាក់តាមរយៈគណនីធនគារ ដោយមានការសម្របសម្រួលពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យ ចំនួន០២រូប (ស្រី០១រូប) ទី១. ឈ្មោះ ស.ច.រ ភេទប្រុស ជនជាតិខ្មែរ មានទីលំនៅ ខេត្តតាកែវ ជាម្ចាស់គណនីធនាគារទទួលប្រាក់ និងទី២. ឈ្មោះ ផ.ស.ហ ភេទស្រី ជនជាតិខ្មែរ មានទីលំនៅ រាជធានីភ្នំពេញ ជាអ្នកខ្ចីគណនីធនាគារ របស់ឈ្មោះ ស.ច.រ យកទៅគ្រប់គ្រងប្រើប្រាស់ដើម្បីទទួលផលនៃបទល្មើសឆបោកប្រាក់លើជនរងគ្រោះ។


បច្ចុប្បន្នជនសង្ស័យទាំង០២រូប ត្រូវបាននាយកដ្ឋាន កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។


នាយកដ្ឋានសូមជម្រាបជូនប្រជាពលរដ្ឋ បានអំពាវនាវប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នពីការអូសទាញរបស់ជនអនាមិកក្នុងការផ្ដល់អត្តសញ្ញាណរបស់ខ្លួន បើកគណនីធនាគារ ឬប្រើប្រាស់អត្តសញ្ញាណផ្ទាល់ខ្លួន ដើម្បីទទួលប្រាក់ពីបទល្មើស អំពើទាំងនោះ គឺជាចំណែកក្នុងការប្រព្រឹត្តបទល្មើស នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

អត្ថបទដែលទាក់ទង