កីឡាករ Harry Kane បានទទួលការរិះគន់កាលពីពេលថ្មីៗនេះ បន្ទាប់ពីក្លឹប Bayern Munich បានធ្លាក់ចេញពីពាន DFB Pokal ត្រឹមវគ្គ 16 ក្រុមចុងក្រោយ។
គ្រប់គ្នាសុទ្ធតែបានដឹងថា Kane នៅមិនទាន់ភ្លក់រសជាតិលើកពានធំអ្វីមួយនោះឡើយ ទាំងដែលខ្លួនមានងារជាកំពូលខ្សែប្រយុទ្ធមួយរូបក្នុងប្រវត្តិសាស្ត្រ។ ទោះបីផ្លាស់មក Bayern Munich ដើម្បីបំបែកកំណត់ត្រាជាច្រើនក៏ពិតមែន ប៉ុន្តែ Kane នៅតែមិនអាចជួយអោយក្រុមមានឈ្មោះជាជើងឯកបានអ្វីនៅឡើយ ចាប់តាំងពីឆ្នាំ 2023 មក។
ក្រោយពេល Bayern Munich ចាញ់ Bayer Leverkusen ក្នុងលទ្ធផល 1-0 នាវគ្គ 16 ក្រុមចុងក្រោយ អ្នកគាំទ្របាននាំគ្នាបញ្ចេញកំហឹងទៅលើប្រធានក្រុមជម្រើសជាតិអង់គ្លេសថាបានអូសទាញក្លឹបជោគជ័យស្ទើររាល់ឆ្នាំដូចជា Bayern អោយក្លាយជាក្លឹបដែលគ្មានសិទ្ធិប្រជែងពានណាមួយដូច Tottenham ដែលត្រូវបានគេស្គាល់ថាជាក្លឹបមួយដែលមិនទាន់បានស្គាល់ភាពជោគជ័យអ្វីនោះឡើយក្នុងការប្រកួតដណ្តើមពាន៕