Banner advertisement

នៅឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគ ចំនួន ៤១៤គម្រោង មានទំហំទុនវិនិយោគ ៦ ៩០០ លានដុល្លារអាម៉េរិក

24-Dec-2024 4:33 PM

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាស្ថាប័នប្រតិបត្តិដែលត្រូវបានបង្កើតឡើងនៅ ឆ្នាំ១៩៩៤ បំពេញមុខងារជាសេនាធិការ និងជាច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាលលើបេសកកម្ម ដឹកនាំ និងគ្រប់គ្រងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ការវិនិយោគឯកជន និងតំបន់សេដ្ឋកិច្ចពិសេស។ ធៀបនឹងឆ្នាំ២០២៣ នៅក្នុងឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគ ចំនួន ៤១៤គម្រោង (កើនឡើងចំនួន ១៤៦គម្រោង ឬ៥៤%) មានទំហំទុនវិនិយោគ ៦ ៩០០ លានដុល្លារអាម៉េរិក (កើនឡើង ១ ៩៧៣ លានដុល្លារអាម៉េរិក ឬ៤០%) ដែលអាចបង្កើតការងារសរុប ប្រមាណ ៣៣ ម៉ឺនកន្លែង ក្នុងនោះគម្រោងវិនិយោគលើវិស័យឧស្សាហកម្មមានអត្រាខ្ពស់ជាងគេរហូត ដល់ ៦៩%។ 


ដោយឡែក ចំពោះការងារកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ដោយមានទំនុកចិត្តពីសហគមន៍ អន្តរជាតិលើភាពជាម្ចាស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងឆ្នាំ២០២៤ ប្រហាក់ប្រហែលនឹងឆ្នាំ២០២៣ ដែរ កម្ពុជាទទួលបានហិរញ្ញប្បទានសហប្រតិបត្តិការប្រមាណ ២ ១០០ លានដុល្លារអាម៉េរិក ក្នុងនោះ ៤០% ជាហិរញ្ញប្បទានឥតសំណង និង៦០% ជាឥណទានសម្បទាន។ 

គួរជាទីកត់សម្គាល់ ភាគច្រើននៃហិរញ្ញប្បទាន ត្រូវបានប្រើប្រាស់ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ប្រមាណ ២២% និងវិស័យសេដ្ឋកិច្ច និងសង្គមកិច្ច ប្រមាណ ២៥%។

អត្ថបទដែលទាក់ទង