កីឡាករ Amad Diallo បានលេងសើចជាមួយខ្សែការពារ Noussair Mazraoui ដោយការស្រែកអោយឆែក VAR បន្ទាប់ពីខ្សែការពាររូបនេះពានឈ្នះពានកីឡាករល្អបំផុតប្រចាំខែវិច្ឆិការបស់ក្លឹបបិសាចក្រហម។
ក្លឹប Man United បានប្រកាសថាខ្សែការពារជម្រើសជាតិម៉ារ៉ុក Mazraoui ថាជាកីឡាករឆ្នើមប្រចាំខែវិច្ឆិកាបន្ទាប់ពីការបោះឆ្នោតដោយអ្នកគាំទ្រដែលបានចំណាយអស់ពេល 4 ថ្ងៃរួចមក។ Mazraoui ទទួលបានសម្លេងគាំទ្ររហូតដល់ទៅ 55% តាមពីក្រោយដោយ Amad Diallo ដែលមាន 23% នឹង Andre Onana ដែលទទួលបានសម្លេងបោះឆ្នោត 21%។
ក្រោយការប្រកាសជាផ្លូវការនៅលើបណ្តាញសង្គមរួចមក Amad បានប្រើប្រាស់គណនីផ្ទាល់ខ្លួនដើម្បីបញ្ចេញមតិបែបលក្ខណះលេងសើច ដោយបានដាក់រូបភាពអាជ្ញាកណ្តាលឆែក VAR ហើយគ្រូថ្មីលោក Ruben Amorim ក៏បានទទួលស្គាល់ផងដែរថា Mazraoui គឺជាកីឡាករល្អមួយរូបដែលក្លឹបមិនអាចខ្វះបាននៅក្នុងប៉ុន្មានប្រកួតចុងក្រោយនេះ៕