ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជា ធ្វើសន្និបាតបូកសរុបលទ្ធផលការងារប្រចាំ និងទិសដៅការងារបន្តរបស់ចលនាមហាជនគណបក្សប្រជាជនកម្ពុជា ដែលមានរយៈពេលពីឬថ្ងៃ គឺនៅថ្ងៃទី១៧-១៨ ខែធ្នូ ឆ្នាំ២០២៤ នៅវិមាន ៧មករា។
តាមកម្មវិធីពិធីបើកសន្និបាតនឹងប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈប្រចាំការគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងពិធីបិទក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
សន្និបាតនេះ មានការអញញជើញចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិកា រចនាសម្ព័ន្ធគណៈចលនាមហាជនទូទាំងប្រទេស៕