Jamie Carragher ស្តីបន្ទោស Salah ជុំវិញការរអ៊ូរទាំរឿងកុងត្រាជាមួយ Liverpool

29-Nov-2024 2:48 PM

Jamie Carragher បានចាត់ទុក Mohamed Salah ថាជាកីឡាករដែលមានភាពអាត្មានិយម សម្រាប់ការនិយាយជាសាធារណៈនូវការខកចិត្តរបស់គាត់ចំពោះ Liverpool ដែលមិនបានផ្តល់អោយគាត់នូវកិច្ចព្រមព្រៀងថ្មីមួយ។



កីឡាករវ័យ 32 ឆ្នាំបាននិយាយបន្ទាប់ពីការឈ្នះរបស់ Liverpool នៅលើទឹកដី Southampton កាលពីថ្ងៃអាទិត្យថាក្លឹបមិនបានផ្តល់អោយគាត់នូវការបន្តកិច្ចសន្យាទេដែលជាអ្វីដែលធ្វើអោយគាត់ខកចិត្តជាខ្លាំង។ ជាលទ្ធផល Jamie Carragher បានបញ្ចេញនូវអារម្មណ៍ពិតចំពោះពាក្យីសម្តីរបស់ Salah ដែលអាចបំបាក់ទឹកចិត្តក្លឹបទាំងមូល ខណះដែលក្លឹបកំពុងតែព្យាយាមប្រជែងយកពាន Premier League។



អតីតខ្សែការពារជើងចាស់រូបនេះបានទម្លាយអោយដឹងថា គាត់ពិតជាខកចិត្តចំពោះការលើកឡើងរបស់ Salah ដោយសារតែ Liverpool ត្រូវជួប Real Madrid នៅពាក់កណ្តាលសប្តាហ៍ នឹង Man City នៅចុងសប្តាហ៍នេះ ហើយការនិយាយបែបនេះអាចនឹងធ្វើអោយមានផលប៉ះពាល់យ៉ាងខ្លាំងដល់ស្មារតីក្រុម។ លើសពីនេះ Carragher បានបន្ថែមទៀតផងដែរថា ពេលនេះ អនាគតរបស់ Salah, Virgil van Dijk នឹង Trent Alexander-Arnold មិនមែនជារឿងសំខាន់ពេកនោះឡើយ ដោយអ្វីដែលសំខាន់គឺការប្រឹងប្រែងដើម្បីអោយ Liverpool លើកពាន Premier League ហើយរឿងនេះគឺសំខាន់ជាងអ្វីគ្រប់យ៉ាងពាក់ព័ន្ធនឹងកីឡាករ៕

អត្ថបទដែលទាក់ទង