ក្លឹបបាល់ទាត់ Sporting Lisbon គ្រោងនឹងបង្ហាញការដឹងគុណទៅដល់កីឡាករ Cristiano Ronaldo ដោយការរចនាម៉ូតអាវឈុតទីបីរបស់ខ្លួននៅរដូវកាល 2024-2025 ប្រើប្រាស់ស្ទាយរបស់ Ronaldo។
Sporting បានបង្ហាញជាផ្លូវការនូវឯកសណ្ឋានថ្មីនៅលើបណ្តាញសង្គមកាលពីប៉ុន្មានម៉ោងមុន ពោលគឺអាវខ្មៅដែលមានរចនាម៉ូដលេខ 7 ពណ៌មាសនៅចំពីមុខអាវតែម្តង ហើយយក Cristiano Ronaldo Jr ជាម៉ូដែលអាវថ្មីមួយនេះទៀតផង។ គោលបំណងរបស់ក្លឹប គឺចង់បំផុសបំផុលគំនិតអោយក្មេងជំនាន់ក្រោយដើរតាមក្តីស្រម៉ៃដូចជា Ronaldo ជាមួយនឹងពាក្យមួយឃ្លាយ៉ាងខ្លីតែមានខ្លឹមសារថា "នេះជាលេខដែលបានបន្សល់ទុកនូវកេរ្តិ៍មករតជាច្រើន ហើយកីឡាករលេខ 7 បន្ទាប់អាចជារូបអ្នក"។
Cristiano Ronaldo ធ្លាប់លេងក្នុងឈុតយុវជនរបស់ Sporting យ៉ាងកម្សត់ មុនពេលត្រូវបានកោះហៅចូលក្រុមឈុតធំ ហើយទទួលបានការចាប់អារម្មណ៍ពីបិសាចក្រហម Manchester United។ ចាប់តាំងពីពេលនោះមក ខ្សែប្រយុទ្ធវ័យ 39 ឆ្នាំរូបនេះបានក្លាយជាវីរកីឡាកររបស់ក្លឹបជាច្រើន ដោយស៊ុតបាន 915 គ្រាប់ក្នុងអាជីព រួមទាំងពាន Ballon d'Or ចំនួន 5 សម័យផ្សេងៗគ្នាថែមទៀតផង៕