ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា៖ ក្រសួងអប់រំ យុវជន និងកីឡា មិនធ្លាប់យល់ព្រមលើសំណើណាមួយក្នុងការបញ្ចូលភាសាវៀតណាមក្នុងកម្មវិធីសិក្សាផ្លូវការនោះទេ។
ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសបដិសេធ និងច្រានចោលទាំងស្រុង ចំពោះការចុះផ្សាយ ព័ត៌មានក្លែងក្លាយ គ្មានមូលដ្ឋានច្បាស់លាស់ និងមានចរិកបំពុលបរិយាកាសសង្គម ដែលធ្វើឱ្យសាធារណជន មានការភាន់ច្រឡំ ព្រមទាំងស្នើសុំឱ្យប្រភពព័ត៌មានដែលបានផ្សព្វផ្សាយព័ត៌មានមិនពិតទាំងនោះ ធ្វើការកែ តម្រូវជាបន្ទាន់។