ក្លឹប Real Madrid កំពុងដាក់ដេញថ្លៃលើទូដាក់សម្លៀកបំពាក់កីឡាករក្នុងកីឡដ្ឋាន Santiago Bernabeu ដែលធ្លាប់ប្រើប្រាស់ដោយ Cristiano Ronaldo, David Beckham និងកីឡាករជើងចាស់ផ្សេងទៀត ជាមួយនឹងការដេញថ្លៃចាប់ពី 10,000 ផោន។
Real Madrid ពេលនេះបានបើកផ្លូវផ្តល់ឱកាសដល់អ្នកគាំទ្រ និងអ្នកចូលចិត្តទិញវត្ថុអនុស្សាវរីយ៍មានតម្លៃនូវចំណែកនៃប្រវត្តិសាស្រ្តបាល់ទាត់ ខណៈដែលទូដាក់សម្លៀកបំពាក់កីឡាករចំនួន 24 បានដាក់អោយដេញថ្លៃជាផ្លុវការ។ ទូរទាំងនោះត្រូវបានប្រើប្រាស់ដោយក្រុមដំបូងរបស់ Real Madrid ចន្លោះឆ្នាំ 2002 និង 2022 ដែលរួមមានដូចជា Ronaldo, Beckham, Zinedine Zidane, Sergio Ramos និង Luís Figo ដែលកាលនោះជាយុគសម័យមួយពោរពេញទៅដោយជោគជ័យដ៏អស្ចារ្យសម្រាប់ក្លឹប។
ក្រៅពីទូរផ្លាស់សម្លៀកបំពាក់ ក្លឹបក៏បានដាក់នូវផ្ទាំងរូបភាពប្រវែងបីម៉ែត្រដែលមាន logo ក្លឹប Real Madrid ផ្ទាល់នៅលើទីផ្សារដេញថ្លៃ ជាមួយនឹងតម្លៃចាប់ផ្តើមដំបូងគឺ 12,000 ផោនដោយរបស់គ្រប់យ៉ាងត្រូវបានតាំងនៅ showroom ល្បីមួយនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស៕