ខំប៉ុណ្ណឹងបើមិនបានទៀតចប់ហើយ! FIFA គ្រោងនឹងតែងតាំងម្ចាស់ផ្ទះសម្រាប់ពាន World Cup ឆ្នាំ 2034 នាពេលដ៏ខ្លីខាងមុខ

02-Dec-2024 4:55 PM

សហព័ន្ធបាល់ទាត់ពិភពលោក FIFA បាន​អនុម័ត​នូវកំណត់​ត្រា​សិទ្ធិ​មនុស្ស​របស់​អារ៉ាប៊ីសាអូឌីត មុន​ប្រទេស​នេះ​ទទួល​បានសិទ្ធិជាម្ចាស់ផ្ទះការប្រកួតលំដាប់ពិភពលោក World Cup ឆ្នាំ​2034 ខាងមុខនេះ។



នាពេលមុននេះបន្តិច FIFA បានប្រកាសថាពួកគេបានត្រួតពិនិត្យរួចរាល់នូវឯកសារយោងសម្រាប់កំណត់ត្រាសិទ្ធិមនុស្សរបស់ប្រទេសអារ៉ាប៊ីសាអូឌីតរួចជាស្រេច ដោយទទួលបានពិន្ទុ 4.2 ក្នុងចំណោមពិន្ទុពេញ 5 ដោយមានន័យថា ប្រទេសមួយនេះអាចនឹងត្រូវតែងតាំងជាផ្លុវការនៅក្នុងកិច្ចប្រជុំ fifa នៅថ្ងៃទី 11 ខែធ្នូខាងមុខនេះ ក្នុងនាមជាបេក្ខភាពតែមួយគត់ដែលបានដាក់ពាក្យដេញថ្លៃសម្រាប់ព្រឹត្តិការណ៍ធំបួនឆ្នាំម្តងមួយនេះ។



គួររំលឹកផងដែរថា ចលនាតស៊ូនៃការដាក់ដេញថ្លៃរបស់អារ៉ាប៊ីសាអូឌីតបានចាប់ផ្តើមឡើង ចាប់តាំងពីការប្រកួត World Cup 2022 នៅប្រទេសកាតាទើបតែចប់ម្ល៉េះ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីមហាសេដ្ឋីអារ៉ាប់ នឹងកីឡាករល្បីៗដូចជា Cristiano Ronaldo ជាដើម ដោយជឿជាក់ថា អារ៉ាប៊ីសាអូឌីតជាកន្លែងទទួលស្វាគមន៍ដ៏សាកសមមួយ ជាពិសេសក្រោយការកើនឡើងនៃការរៀបចំព្រឹត្តិការណ៍កីឡាធំៗនៅប្រទេសក្នុងតំបន់មជ្ឈឹមបូព៌ាមួយនេះ៕

អត្ថបទដែលទាក់ទង