ស្តេចមនុស្សមែន! Mauro Icardi កំពុងមានទំនាក់ទំនងស្នេហាជាមួយមេធាវីដែលជួយពេលលែងលះជាមួយអតីតប្រពន្ធ

29-Nov-2024 2:52 PM

ខ្សែប្រយុទ្ធ Mauro Icardi ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​កំពុងបង្កាត់ភ្លើងស្នេហ៍​ជាមួយ​មេធាវី​លែងលះ​ដែល​គាត់​បាន​ជួល​ដើម្បី​ជួយ​សម្រួល​ដល់​ការ​លែងលះគ្នាជាមួយអតីតប្រពន្ធ ពោលគឺនាង Wanda Nara។



យោងតាមរបាយការណ៍នៅក្នុងប្រទេសអ៊ីតាលី Icardi កំពុងទាក់ទងជាមួយ Angela Burgos ដែលជាមេធាវីដែលកំពុងជួយគាត់ក្នុងដំណើរការលែងលះរបស់គាត់ជាមួយ Wanda Nara ហើយគួររំលឹកផងដែរថា Icardi និង Wanda មានទំនាក់ទំនងដ៏ច្របូកច្របល់ជាប់លាប់ ហើយកាលពីដើមឆ្នាំនេះ ពួកគេម្នាក់ៗបានចោទប្រកាន់ថាសុទ្ធតែក្បត់គ្នាទៅវិញទៅមក ទាំងដលមានកូនស្រីពីរនាក់រួចមកហើយ។



ពេលនេះ ព័ត៌មានដែល Icardi កំពុងលួចលាក់មានស្នេហាជាមួយ Angela កំពុងល្បីសុសសាយពេញបណ្តាញសង្គម ហើយទទួលបានការចាប់អារម្មណ៍ជាខ្លាំងនៅប្រទេសកូឡុំប៊ី ដែលជាប្រទេសកំណើតរបស់មេធាវីស្រស់សោភីមួយរូបនេះ។ យ៉ាងណាក្តី មិនមានការបញ្ជាក់ពីភាគីទាំងសងខាងនោះឡើយ ដោយកីឡាករក្រុម Galatasaray រូបនេះទំនងជាចង់រក្សាទំនាក់ទំនងនេះអោយស្ងប់ស្ងាត់សិន មុនសម្រេចបើកចំហរទៅកាន់មហាជន៕

អត្ថបទដែលទាក់ទង