គ្រួសារមហាសេដ្ឋីរបស់បារាំង ចង់អោយ Klopp មកជួយបង្កើតក្លឹបថ្មីដែលអាចប្រជែងតំណែងជាមួយ PSG បាន

25-Nov-2024 3:19 PM

លោក Jurgen Klopp ត្រូវបានដាក់ការងារធំមួយដោយគ្រួសារមានជាងគេនៅប្រទេសបារាំង ដើម្បីជួយអោយក្លឹប Paris FC ក្លាយជាក្លឹបធំមួយដែលអាចប្រកួតប្រជែងជាមួយ Paris Saint-Germain នាពេលខាងមុខ។



គ្រួសារ Arnault នឹងឡើងកាន់កាប់ភាគហ៊ុន 52% នៃក្លឹប Paris FC នាពេលដ៏ខ្លីខាងមុខ ខណះដែលក្រុមហ៊ុន Red Bull មានភាគហ៊ុន 11% ក្នុងក្លឹបមួយនេះផងដែរហើយនៅឆ្នាំ 2027 គ្រួសារ Arnault នឹងទទួលបានភាគហ៊ុនរហូតដល់ទៅ 80% ហើយ​​ Red Bull នឹងមានចំណែក​​​ 15% ក្នុងក្រុម។ ការវិនិយោគជាយុទ្ធសាស្ត្រនេះគឺជាផ្នែកមួយនៃចក្ខុវិស័យរយះពេលវែងដើម្បីអភិវឌ្ឍ Paris FC អោយក្លាយជាក្រុមកំពូលមួយនៅក្នុងពិភពបាល់ទាត់បារាំង។



Klopp នឹងចូលរួមជាមួយក្រុមហ៊ុន Red Bull ក្នុងខែមករាក្នុងនាមជាប្រធានផ្នែកបាល់ទាត់សកលរបស់ពួកគេ ហើយការសហការគ្នារវាង Klopp និង Red Bull នាំមកនូវវិធីសាស្រ្តដ៏ទំនើបមួយដល់ការអភិវឌ្ឍន៍ និងការជ្រើសរើសកីឡាករ។ ដូច្នេះ​ការ​ចូលរួម​របស់​ Klopp ​ជាមួយ​ក្លឹប Paris FC គឺជារឿងដែលមិនអាចគេចផុតមួយ ខណៈ​ដែលគ្រួសារ Arnault ធ្លាប់សារភាពថាបានពិភាក្សាជាមួយគ្រូបង្វឹកអាឡឺម៉ង់រូបនេះ។ នេះអាចជាការងារដ៏លំបាកមួយសម្រាប់ Jurgen Klopp ដោយសារតែស្ថានភាពនៅលើទីលានរបស់ Paris FC ដែលជាក្លឹបមិនសូវទទួលបានជោគជ័យមួយ៕ 

អត្ថបទដែលទាក់ទង