ក្លឹប Inter Miami អាចនឹងនាំមុខគ្រូបង្វឹកថ្មីមកមួយរូបនៅឆ្នាំ 2025 ខាងមុខ ដោយរបាយការណ៍ជាច្រើនបានអះអាងថាអតីតកីឡាករ Barcelona លោក Javier Mascherano ត្រូវបានគេចាត់ទុកជាជម្រើសដ៏ល្អមួយ។
គ្រូបង្វឹកក្រុមជម្រើសជាតិអាហ្សង់ទីនអាយុក្រោម 23 ឆ្នាំមួយនេះ ត្រូវបានគេជឿថានឹងចូលរួមជាមួយ Messi នឹងកីឡាករដទៃ ក្នុងនាមជាគ្រូបង្វឹកថ្មីបន្ទាប់ពីលោក Tata Martino បានប្រកាសជាផ្លូវការកាលពីថ្ងៃសុក្រកន្លងទៅថាគាត់នឹងចុះចេញពីតំណែង។
គួររំលឹកផងដែរថា Mascherano ធ្លាប់លេងជាមួយ Messi ចាប់តាំងពីឆ្នាំ 2010 រហូតដល់ឆ្នាំ 2018 ទាំងក្នុងក្លឹប Barcelona នឹងជម្រើសជាតិអាហ្សង់ទីនមុនពេលសម្រេចចិត្តចូលនិវត្តន៍នៅឆ្នាំ 2018 កន្លងទៅ។ ទោះមានការបញ្ជាក់ពីប្រភពជាច្រើនក៏ពិតមែន ប៉ុន្តែភាគីទាំងពីហាក់មិនទាន់បានឈានដល់កិច្ចព្រមព្រៀងអ្វីនៅឡើយនោះទេ ស្របពេលដែល Inter Miami អស់ភារកិច្ចត្រូវប្រកួតរហូតដល់រដូវកាលក្រោយ៕