Banner advertisement

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនិងត្រូវប្រើប្រាស់កម្លាំងជាង ២ពាន់នាក់ការពារពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ

07-Apr-2025 8:11 PM

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនិងត្រូវប្រើប្រាស់កម្លាំងជាង ២ពាន់នាក់ បំពាក់ដោយមធ្យោបាយ សម្ភារគ្រប់គ្រាន់ សហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ធ្វើយ៉ាងណាធានាឲ្យបានសុខសុវត្ថិភាព ជូន ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋទូទៅ នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ រយៈពេល០៣ថ្ងៃ (១៤-១៥-១៦ មេសា) និងជាពិសេសមកលេងកម្សាន្តសង្រ្កាន្តវត្តភ្នំ និងតំបន់ថ្មើរជើង (walk street)។ 


ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នមពេញ ក៏បានរៀបចំផែនការកិច្ចការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់សុវត្ថិភាព ជូនភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋទូទៅ ដែលអញ្ជើញមកលេងកម្សាន្តសប្បាយរីករាយនាថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំ២០២៥ រយៈពេល០៣ថ្ងៃ និងជាពិសេសមកលេងកម្សាន្តសង្រ្កាន្តវត្តភ្នំ និងតំបន់ថ្មើរជើង (walk street) ដោយឆ្នាំនេះរដ្ឋបាលរាជធានីភ្នំពេញ គ្រោងរៀបចំពិធីសង្រ្កាន្តវត្តភ្នំឲ្យមានភាពអធិកធមសប្បាយរីករាយជាងឆ្នាំមុន ហើយពង្រីកវិសាលភាពឲ្យកាន់តែទូលំទូលាយ ឲ្យមានការលំហូរសម្រាប់អ្នកមកលេងកម្សាន្តចេញចូលមានភាពងាយស្រួលដើម្បីកាត់បន្ថការកកស្ទះចរាចរណ៍៕

អត្ថបទដែលទាក់ទង