Banner advertisement

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់ថវិកាជូនដល់ពលករ ឃិន សាខុន ដែលបានរងគ្រោះថ្នាក់ក្នុងឧបទ្ទវហេតុរញ្ជួយដីក្នុងប្រទេសថៃ

06-Apr-2025 8:25 AM

នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥នេះ អនុព័ន្ធការងារអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានចុះទៅដល់មន្ទីរពេទ្យ Siriraj ក្នុងទីក្រុងបាងកក ប្រទេសថៃ ដើម្បីសាកសួរសុខទុក្ខ និងនាំយកថវិការបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់ពលករ ឃិន សាខុន ដែលបានរងគ្រោះថ្នាក់របូតគន្លាក់ជង្គង់ ក្នុងឧបទ្ទវហេតុរញ្ជួយដីក្នុងប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។


ក្រុមការងារបានពាំនាំផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលបានតាមដានដោយយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសុខទុក្ខរបស់ពលករខ្មែរ បន្ទាប់ពីទទួលដំណឹងថាមានឧបទ្ទវហេតុរញ្ជួយដីក្នុងប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ និងសូមជូនពរពលករ ឃិន សាខុន ទទួលបានការព្យាបាលឆាប់ជាសះស្បើយ និងមានសុខភាពល្អមាំមួន។

ពលករ ឃិន សាខុន សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលតែងតែបារម្ភ និងយកចិត្តទុកដាក់ដល់ពលករខ្មែរមិនថានៅទីណាក្តី៕

អត្ថបទដែលទាក់ទង