កីឡាករ Jeremy Doku បានបង្ហាញពីការអន់ចិត្តយ៉ាងខ្លាំងជាមួយក្រុម Manchester City ទាំងដែលរូបគេធ្វើបានយ៉ាងល្អពេលលេងតតាំងនិង Trent Alexander-Arnold។
កីឡាករសញ្ជាតិប៊ែលហ្សិករូបនេះបានធ្វើអោយ Arnold ឈឺក្បាលយ៉ាងខ្លាំងនៅពេល Man City ប៉ះគ្នាជាមួយ Liverpool កាលពីចុងសប្តាហ៍មុន។ ទោះកីឡាករវ័យ 22 ឆ្នាំរូបនេះបានរួមចំណែកយ៉ាងខ្លាំងនៅក្នុងតំបន់ប្រយុទ្ធក៏ពិតមែន ប៉ុន្តែក្រុមរបស់លោក Pep Guardiola នៅតែមិនអាចធ្វើបានល្អ ដោយភ្លាត់ចាញ់ក្រុមកំពូលតារាងក្នុងលទ្ធផល 2-0 ទៅវិញ។
ក្រោយចប់ការប្រកួត Doku បានបង្ហាញពីការមិនអស់ចិត្តថា រូបគេបានញាក់ផុត Alexander-Arnold ជាច្រើនដងក្នុងមួយប្រកួត តែក្រុមបែរជាមិនអាចធ្វើអោយមានឱកាសរកគ្រាប់បាល់ទៅវិញ ហើយនេះជារឿងមួយដែលធ្វើអោយ Man City បំបែករនាំងការពាររបស់ Liverpool មិនបានកាលពីសប្តាហ៍មុន៕