Banner advertisement

រដ្ឋមន្ត្រីការបរទេសកម្ពុជាជួបពិភាក្សាការងារទ្វេភាគីជា មួយព្រះអង្គម្ចាស់ Guillaume Jean Joseph Marie រជ្ជទាយាទ នៃប្រទេសលុចសំបួ

01-Apr-2025 12:05 PM

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារទ្វេភាគីជា មួយព្រះអង្គម្ចាស់ Guillaume Jean Joseph Marie រជ្ជទាយាទ នៃប្រទេសលុចសំបួ នៅទីស្តីការក្រសួងនៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ។


ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងព្រះអង្គម្ចាស់រជ្ជទាយាទ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន-ប្រជាជន។ ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហាតំបន់ និងអន្តរជាតិ ផងដែរ។

បន្ទាប់មក កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការទូទៅ រវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលលុចសំបួ ត្រូវបានចុះហត្ថលេខា ដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកឧត្តម Xavier Bettel ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស ពាណិជ្ជកម្មបរទេស កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងកិច្ចការមនុស្សធម៌ លុចសំបួ ដែលជាជំហានដ៏សំខាន់មួយ ឆ្ពោះទៅពង្រឹងទំនាក់ទំនងទ្វេភាគី។

អត្ថបទដែលទាក់ទង