Banner advertisement

ចាញ់យូរហើយ តែគ្រូបង្វឹកក្រុម AT នៅតែមិនអស់ចិត្តពេលប៉ះគ្នាជាមួយ Real Madrid

16-Mar-2025 3:50 PM

លោក Diego Simeone គ្រូបង្វឹកក្រុម Atletico Madrid បានទទូចថាគាត់នៅតែមានភ្លើងគំនុំក្នុងចិត្ត បន្ទាប់ពីធ្លាក់ចេញពីការប្រកួត Champions League ដោយសារ Real Madrid។



AT Madrid បានចាកចេញពីវគ្គ 16 ក្រុមចុងក្រោយពាន Champions League ដោយសារតែសត្រូវរួមទីក្រុង នៅក្នុងការទាត់បាល់កាត់សេចក្តី 11 ម៉ែត្រ។ ចំណុចដែលក្តៅគគុកបំផុតក្នុងការប្រកួត គឺការទាត់បាល់ 11 ម៉ែត្ររបស់ Julian Alvarez ដែលត្រូវបាន VAR លុបចោលដោយរកឃើញថាខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ បានប៉ះបាល់ដល់ទៅពីរដង។



ទោះរំលងមកបានជាច្រើនថ្ងៃក៏ពិតមែន តែលោក Simeone នៅតែចេញមកនិយាយដោយមិនមានការលាក់លៀមថា រឿងរ៉ាវមួយនេះគឺស្ថិតនៅក្នុងចិត្តរបស់គាត់ជានិច្ច ព្រោះគាត់ជឿជាក់ថាវាជារឿងដ៏អយុត្តិធម៌បំផុតដែលក្រុមលោកបានជួប។ យ៉ាងណាក្តី គ្រូបង្វឹករូបនេះបានទម្លាយថា ជំហានបន្ទាប់ដែលគាត់អាចធ្វើបាន គឺបន្តប្រឹងប្រែងប្រមូលយកលទ្ធផលល្អ ជាពិសេសនៅក្នុងលីគកំពូលអេស្ប៉ាញ ដែល AT Madrid កំពុងតាមប្រកៀកជាមួយ Barcelona និង Real Madrid៕

អត្ថបទដែលទាក់ទង