ក្រុមដែលឡើងជើងមួយទំហឹងនៅរដូវកាលនេះ ពោលគឺ Liverpool បានផ្លាស់ប្តូរឈ្មោះពីហង្សក្រហមដុះស្លាប ទោជាហង្សចិត្តបុណ្យសប្បុរសធម៌ ខណះដែលពាក្យថា Newcastle មិនដែលឈ្នះពានអ្វីទាល់តែសោះត្រូវបានបញ្ចប់ត្រឹមពេលនេះ។
ក្រុមរបស់លោក Arne Slot បានរបូតពានមួយទៀតនៅក្នុងរយះពេលត្រឹមតែប៉ុន្មានថ្ងៃក្រោយធ្លាក់ចេញពីការប្រកួត UEFA Champions League ដោយ Liverpool បានចាញ់ក្រុមសារិកាព្រៃ Newcastle United ក្នុងលទ្ធផល 2-1 យ៉ាងអាម៉ាស់។
ទោះអ្នកគាំទ្រ Liverpool បានលួងចិត្តខ្លួនឯងថាពាន Carabao Cup នេះជាពានទឹកនោមផ្អែមពិតមែន ប៉ុន្តែជ័យជម្នះមួយនេះ គឺជារឿងរ៉ាវដ៏ធំធេងនៅក្នុងប្រវត្តិសាស្ត្ររបស់ Newcastle ដោយបន្ទាប់ពីខកខានការលើកពានក្នុងស្រុកអស់រយះពេល 70 ឆ្នាំ ពេលនេះ Newcastle បានចារឈ្មោះរបស់គេនៅលើប្រវត្តិសាស្ត្របាល់ទាត់អង់គ្លេស ដោយអាចបំបាក់ក្រុមដូចជា Liverpool មិនអោយមានសាច់បាល់លេងតាំងពីតង់ទីមួយមកម្ល៉េះ៕