Banner advertisement

ស៊យធំហើយ!​ Messi និងមិនធ្វើដំណើរទៅអាហ្សង់ទីនឡើយ ទាំងដែលទើបលេងអោយ Inter Miami

20-Mar-2025 3:45 PM

ទោះបីទើបតែលេងពេញមួយប្រកួតសម្រាប់ Inter Miami កាលពីចុងសប្តាហ៍មុនក៏ពិតមែន ប៉ុន្តែពេលនេះ Lionel Messi និងមិនធ្វើដំណើរទៅកាន់ជំរុំហ្វឹកហាត់របស់ក្រុមជម្រើសជាតិអាហ្សង់ទីននៅខែមីនានេះឡើយ។



នៅក្នុងបញ្ជីកីឡាករដែលបានបញ្ចេញដោយក្រុមជម្រើសជាតិអាហ្សង់ទីន ខ្សែប្រយុទ្ធវ័យ 37 ឆ្នាំ Lionel Messi មិនបានរាប់បញ្ចូលជាមួយក្រុមរបស់លោក Lionel Scaloni មុនការប្រកួតជម្រុះ World Cup តំបន់អាមេរិកខាងត្បូង ទល់និងក្រុមជម្រើសជាតិប្រេស៊ីល ក៏ដូចជាអ៊ុយរ៉ាហ្កាយ ដោយសារតែការរងរបួសសាច់ដុំ។ 



បើតាមការអោយដឹងពីសេចក្តីរាយការណ៍របស់ក្លិបផ្ទាល់ Messi បានឆ្លងកាត់ការស្កេន MRI នាថ្ងៃច័ន្ទដើម្បីតាមដាននូវស្ថានភាពរបួស ហើយបើទោះបីជាស្ថានភាពរបួសរបស់ម្ចាស់ពាន Ballon d'Or 8 សម័យរូបនេះមិនមានភាពធ្ងន់ធ្ងរនេះបានធ្វើអោយ Messi ត្រូវធ្វើការដកខ្លួនចេញពីការធ្វើដំណើរទៅលេងអោយក្រុមជម្រើសជាតិអាហ្សង់ទីន៕

អត្ថបទដែលទាក់ទង