Banner advertisement

ក្លិបគេស្រឡាញ់គ្នាហើយ ដល់ពេល fan ឈប់ឈ្លោះគ្នាទៅ! មកដឹងពីវិធីដែល Real Madrid ប្រើប្រាស់ដើម្បីស្រោចស្រង់ Barcelona

16-Mar-2025 3:41 PM

អ្នកគាំទ្របាល់ទាត់ស្ទើរតែគ្រប់គ្នាក្នុងពិភពលោកប្រាកដជាដឹងអំពីស្ថានភាពហិរញ្ញវត្ថុដ៏វេទនារកកោះត្រើយមិនឃើញរបស់ Barcelona ប៉ុន្តែមនុស្សមិនច្រើននោះឡើយដែលបានដឹងអំពីវិធីដែលប្រធានក្លិប Real Madrid លោក Florentino Perez ប្រើប្រាស់ដើម្បីជួយ Barcelona នៅខែមករានេះ។



របាយការណ៍ពី Catalunya Radio បានបង្ហាញពីរបៀបដែលប្រធានក្លឹប Real Madrid លោក Perez បានជួយ Barcelona ជាមួយនឹងការចុះឈ្មោះកីឡាករ Dani  Olmo និង Pau Victor កាលពីដើមឆ្នាំនេះ។ រឿងរ៉ាវនៃការចុះឈ្មោះរបស់ Olmo និង Victor បានបង្កអោយមានភាពចលាចលនៅក្នុងបាល់ទាត់អេស្ប៉ាញ ដោយ Barcelona បានចូលរួមក្នុងសង្រ្គាមផ្លូវច្បាប់ជាមួយ La Liga និង សហព័ន្ធបាល់ទាត់អេស្ប៉ាញ បន្ទាប់ពី La Liga បានបដិសេដមិនអោយ Barcelona ចុះឈ្មោះកីឡាករពីររូបនេះ។



ប្រភពដដែលបានបន្ថែមអោយដឹងទៀតផងដែរថា Perez ត្រូវបានចោទប្រកាន់ថាបានទាក់ទងលោក Jose Manuel Rodriguez Uribes ប្រធានតុលាការកំពូលសម្រាប់កីឡា ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជះឥទ្ធិពលលើការសម្រេចចិត្តលើដីកាដែលស្នើដោយ Barcelona ។ ទង្វើមួយនេះនេះត្រូវបានគាំទ្រដោយប្រធាន La Liga លោក Javier Tebas និងនាយកប្រតិបត្តិនៃលីគផ្សេងទៀត ដែលត្រូវបានគេជឿជាក់ថា អន្តរាគមន៍របស់ Perez គឺជាគន្លឹះសំខាន់មួយក្នុងការអនុញ្ញាតអោយ Barcelona ចុះឈ្មោះ Olmo និង Victor ឡើងវិញ៕

អត្ថបទដែលទាក់ទង