Banner advertisement

ធំក្លិនអត់ពានទៀតហើយមើលទៅ! Liverpool កំពុងព្រួយបារម្ភដោយសារតែរបួសកីឡាករស្នូលរូបនេះ

23-Mar-2025 1:33 PM

អ្នកគាំទ្ររបស់ហង្សចិត្តធម៌ Liverpool ទាំងក្នុង និងក្រៅស្រុកកំពុងតែកើតមានការព្រួយបារម្ភជាខ្លាំង បន្ទាប់ពីបានដឹងថាអ្នកចាំទី Alisson Becker បានរងរបួសកំឡុងពេលលេងអោយក្រុមជម្រើសជាតិរបស់គេ។



អ្នកចាំទីដៃទីមួយរបស់ Liverpool​ រូបនេះត្រូវបានផ្លាស់ប្តូរចេញពីការប្រកួតជម្រុះ World Cup​ តំបន់អាមេរិកឡាទីន រវាងប្រេស៊ីល និង កូឡុំប៊ីនៅពាក់កណ្តាលតង់ទីពីរ បន្ទាប់ពីបានប៉ះទង្គិចគ្នាជាមួយខ្សែការពារ Davidson Sanchez។ Alisson​ ត្រូវបានគេប្រទះឃើញថាមានស្នាមក្រហមនៅនិងមុខ ហើយត្រូវបានគ្រូបង្វឹកដកចេញភ្លាមៗ ដោយត្រូវឆ្លងកាត់ការត្រួតពិនិត្យសុខភាពជាច្រើនដំណាក់កាល។



បើតាមការអោយដឹងពីគ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីល លោក Dorival Jr បានទទួលដំណឹងពីគ្រូពេទ្យថា ស្ថានភាពរបស់ Alisson ពេលនេះដូចជាមិនមានសភាពដែលគួរអោយត្រូវបារម្ភអ្វីនោះឡើយ ព្រោះពេលប៉ះទង្គិចគ្នា អ្នកចាំទី Liverpool រូបនេះមិនបានដួលបាត់បងស្មារតីនោះឡើយ ហើយថែមទាំងអាចនៅអង្គុយទស្សនាការប្រកួតដល់ចប់ទៀតផង។ ប៉ុន្តែ អ្វីៗគ្រប់យ៉ាងគឺត្រូវរំពឺងទាំងស្រុងទៅលើការស្កេនពិនិត្យខួរក្បាលនៅថ្ងៃបន្ទាប់ ក៏ដូចជាការតាមដានយ៉ាងល្អិតល្អន់ចំពោះការប៉ះទង្គិចទៅលើក្បាល Alisson ហើយបើសិនជាមានអ្វីប្រែប្រួលខ្លាំង នោះលោកប្រាកដជាផ្តល់ដំណឹងទៅកាន់អ្នកយកព័ត៌មាន និងអ្នកគាំទ្រទាំងអស់គ្នា៕

អត្ថបទដែលទាក់ទង