Banner advertisement

មេបារីថា ទោះទើបមកដល់ពិតមែន តែគេឃើញថា Barcelona និង Juventus មានភាពខុសគ្នាខ្លាំង

20-Mar-2025 3:37 PM

អ្នកចាំទីមានរហស្សនាមស្តេចបារី Wojciech Szczesny បានទទូចថាគាត់ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលបានដឹង និងយល់ពីភាពខុសគ្នាស្ទើរតែទាំងស្រុងរវាងក្លិបសេះបង្កង់ Juventus និងអ្នកមានបុណ្យ Barcelona។



ចាប់តាំងពីសម្រេចចិត្តចេញពីការចូលនិវត្តន៍ដើម្បីចូលរួមជាមួយ Barcelona ក្នុងនាមជាអ្នកចាំទីជំនួស Marc-Andre ter Stegen ដែលបានជួយបញ្ហារបួសហើយមិនអាចលេងរហូតដល់ចប់រដូវកាលនេះ អ្នកចាំទីសញ្ជាតិប៉ូឡូញ Szczesny បានទទួលស្គាល់ថា គាត់កំពុងរស់នៅជាមួយជីវិតថ្មីដ៏រីករាយប្លែកភ្នែកមួយនៅប្រទេសអេស្ប៉ាញ  ប៉ុន្តែគាត់ត្រូវធ្វើការសម្រេចចិត្តនាពេលខាងមុខ ថាគួរតែបន្ត រឺចូលនិវត្តន៍ម្តងទៀត។



និយាយនៅក្រោយការប្រកួតទល់និង Atletico Madrid កាលពីសប្តាហ៍មុន អ្នកចាំទីរូបនេះបានអោយដឹងថា គាត់មិនមែនជាមនុស្សចូលចិត្តការប្រៀបធៀបឡើយ ប៉ុន្តែកាលលេងនៅ Juventus អ្វីៗគ្រប់យ៉ាងគឺពឹងផ្អែកទាំងស្រុងនៅលើលទ្ធផលនៃការប្រកួត ខណះដែលនៅ Barcelona គ្រប់គ្នាតែងតែប្រើប្រាស់ការលេង ដោយភាពតឹងតែ​បូកឡំនិងាពរីករាយ ហើយនេះជាចំណុចសំខាន់មួយដែលធ្វើអោយគ្រប់គ្នាមានអារម្មណ៍រំភើបក្នុងការតាមដាន៕

អត្ថបទដែលទាក់ទង