ខណះដែល Lionel Messi បានជាន់អាវក្លិបអ្នកមានបុណ្យ Barcelona ចោលយ៉ាងរំភើយគ្មានជំបាក់នរណាមួយរៀល ខ្សែប្រយុទ្ធ Robert Lewandowski ឯណោះទេ ដែលកំពុងតែព្យាយាមគ្រប់សព្វសារពើ ដើម្បីនាំភាពខ្លាំងរបស់ក្លិបនេះឡើងវិញ។
កីឡាករសញ្ជាតិប៉ូឡូញរូបនេះ បានរួមចំណែកយ៉ាងសំខាន់សម្រាប់ Barcelona ក្នុងការវាយបកយកឈ្នះក្រុមម្ចាស់ផ្ទះ Atletico Madrid ក្នុងលទ្ធផល 4-2។ ក្រៅពីការដណ្តើមយកបានបីពិន្ទុ ហើយឡើងទៅឈរនៅកំពូលតារាងលីគកំពូលអេស្ប៉ាញបណ្តោះអាសន្ន កីឡាករ Robert Lewandowski ក៏បានតាមទាន់កំណត់ត្រាមួយដែលគ្រងដោយ Lionel Messi។
បើគិតមកទល់ពេលនេះ Lewandowski គឺជាកីឡាករដំបូងបំផុតដែលអាចស៊ុតបាន 35 គ្រាប់អោយ Barcelona បន្ទាប់ពី Messi បានធ្វើវានៅរដូវកាល 2020-2021។ កាលនោះ Messi បានស៊ុតរហូតដល់ទៅ 38 គ្រាប់នៅក្នុងមួយរដូវកាល ប៉ុន្តែមិនមាននរណាអាចប៉ាន់ស្មានថាវាជាលើកចុងក្រោយដែលប្រធានក្រុមអាហ្សង់ទីនរូបនេះ លេងអោយ Barcelona មុនពេលចាកចេញទៅកាន់ Paris Saint-Germain ដោយសារវិបត្តិហិរញ្ញវត្ថុរបស់ Barcelona៕