ពលការិនី ឈ្មោះ សឿន សំណាង អាយុ ៤៤ឆ្នាំ រស់នៅភូមិវាលថ្នល់ ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។ បានត្រលប់មក ស្រុកកំណើតវិញ នៅវេលាម៉ោង ៤រសៀល ថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២៥ បន្ទាប់ពីជួបគ្រោះថ្នាក់ បាក់កែងជើង។
មន្រ្តីនៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ធំ ប.ស.ស. និងអាជ្ញាធរស្រុកបល្លង័្ក បានចុះដល់លំនៅដ្ឋានគាត់ដើម្បីសួរសុខទុក្ខ ផ្តល់អំណាយ និងថវិកា ព្រមទាំងធានាការព្យាបាលជើងជូនគាត់ឱ្យជាសះស្បើយ។
ពលការិនីបានចេញទៅធ្វើការនៅប្រទេសថៃ នាថ្ងៃទី១៥ ខែ មីនា ឆ្នាំ ២០២៥ តាមរយៈបងប្អូនដែលកំពុងធ្វើការនៅប្រទេសថៃស្រាប់ ដោយធ្វើដំណើរចូលតាមច្រកសំពៅលូន ខេត្តបាត់ដំបង ។