Banner advertisement

ពាក្យចចាមអារ៉ាមថា Messi និងទៅ Barcelona បានលេចឡើងជាថ្មី ចំពេលកុងត្រាចាស់ជិតអស់សុពលភាព

27-Feb-2025 2:30 PM

ពាក្យចចាមអារ៉ាមដែលថាខ្សែប្រយុទ្ធ Lionel Messi និងត្រឡប់ទៅកាន់ Barcelona បានរោលរាលសារជាថ្មីនៅលើបណ្តាញសង្គម បន្ទាប់ពីការអះអាងធំធេងមួយ។



ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីនរូបនេះបានចាកចេញពី Barcelona កាលពីឆ្នាំ 2021 ដោយសារតែវិបត្តិហិរញ្ញវត្ថុ ធ្វើអោយ Messi ត្រូវបង្ខំចិត្តចាកចេញទៅកាន់ Paris Saint-Germain ដោយគ្មានតម្លៃខ្លួន។ ពីរឆ្នាំក្រោយ Messi ក៏បានផ្លាស់ទៅលេងអោយ Inter Miami នៅសហរដ្ឋអាមេរិក ហើយចាប់តាំងពីពេលនោះមក អ្នកគាំទ្រជាច្រើនបានដាក់ការសន្និដ្ឋានថា កីឡាករវ័យ 37 ឆ្នាំរូបនេះនិងត្រឡប់ទៅក្លិបចាស់របស់ខ្លួននាពេលអនាគត។



នៅពេលនេះ កុងត្រារបស់ Messi ជាមួយក្លិបអាមេរិកបានឈានដល់ឆ្នាំចុងក្រោយ ហើយបើទោះជាមានសិទ្ធិបន្តកុងត្រាថ្មីមួយឆ្នាំទៀតក៏ដោយ ទាំងភាគី Messi និង Inter Miami នៅមិនទាន់បានព្រមព្រៀងគ្នាអ្វីនោះឡើយ។ លើសពីនេះទៅទៀត ប្រភពជិតដិតមួយបានទម្លាយថា គោលដៅរបស់ Messi គឺការទៅលេងនៅ Barcelona ម្តងទៀត ដោយបានអះអាងថា Messi និងមិនលាឈប់ពីបាល់ទាត់នោះឡើយ បើសិនជាគេមិនបានលេងនៅកីឡដ្ឋាន Camp Nou ថ្មី៕

អត្ថបទដែលទាក់ទង