Banner advertisement

Karim Benzema ថារូបគេជួបការប្រកួតប្រជែងធំធេង ពេល Ronaldo ចាកចេញពី Real Madrid

27-Feb-2025 2:31 PM

កីឡាករ Karim Benzema បានទម្លាយថារូបគេបានដាក់ការប្រកួតប្រជែងអោយខ្លួនឯងនៅ Real Madrid ក្រោយការចាកចេញយ៉ាងភ្ញាក់ផ្អើលរបស់ Cristiano Ronaldo ទៅកាន់ក្លិបសេះបង្កង់ Juventus។



ខ្សែប្រយុទ្ធបារាំងរូបនេះ បានផ្លាស់ទៅទឹកដីអេស្ប៉ាញ ក្នុងពេលតែមួយជាមួយ Ronaldo កាលពីឆ្នាំ 2009 ហើយនៅរដូវកាលដំបូង Benzema ស៊ុតបាន 9 គ្រាប់ ខណះដែល Cristiano រកបានរហូតដល់ទៅ 33 គ្រាប់ឯណោះ។ បន្ទាប់ពីការនាំយក Gareth Bale មកនាឆ្នាំ 2013 ខ្សែប្រយុទ្ធឆ្នើមទាំងបី បានរួមដៃគ្នាអុកឡុកពិភពបាល់ទាត់អស់រយះពេល 5 ឆ្នាំជុំគ្នា។



យ៉ាងណាក្តី Ronaldo បានសម្រេចចាកចេញទៅកាន់អ៊ីតាលីនៅឆ្នាំ 2018 ហើយវាជាពេលវេលាមួយដែល Benzema ត្រូវដើរតួជាខ្សែប្រយុទ្ធជួរមុខរបស់ក្លិប។ នៅក្នុងកិច្ចសម្ភាសន៍មួយ អតីតកីឡាករក្រុមជម្រើសជាតិបារាំងរូបនេះបានទម្លាយថា នៅពេលដែល Ronaldo ចាកចេញ Benzema បានដាស់ស្មារតីខ្លួនឯងដោយប្រាប់ខ្លួនឯងអោយមានមហិច្ឆតាធំជាងមុន ហើយត្រូវធ្វើការធ្ងន់ជាងមុនបន្ថែមទៀត៕

អត្ថបទដែលទាក់ទង