Banner advertisement

ក្រុមនៅអង់គ្លេស ញញឺមបិទមាត់លែងជិតហើយ ពេលលឺដំណឹងថាក្លិបមួយនេះធ្លាក់ពី Champions League

16-Mar-2025 3:34 PM

លីគកំពូលអង់គ្លេស Premier League បានទទួលដំណឹងដ៏ល្អជាទីបំផុត ជុំវិញការប្រកួតប្រជែងដណ្តើមកៅអី Champions League រដូវកាលក្រោយ បន្ទាប់ពី Dortmund បានកក់កៅអីវគ្គ 8 ក្រុមចុងក្រោយ។



ក្រុមមកពីអាឡឺម់ង់មួយនេះ បានវាយបកយកជ័យជម្នះ Lille ក្នុងលទ្ធផល 2-1 ដើម្បីទម្លាក់ Lille ត្រឹមវគ្គ 16 ក្រុមចុងក្រោយ។ ទោះ Dortmund កំពុងតែមានភាពរីករាយជាមួយភាពជោគជ័យរបស់ខ្លួន ប៉ុន្តែក្លិបនៅអង់គ្លេសប្រាកដជាមិនអាចបិទមាត់ជិតនោះឡើយ ព្រោះការចាកចេញរបស់ Lille មានន័យថាលីគកំពូលបារាំងពេលនេះ គឺបានធ្លាក់ចេញពីការដណ្តើមកៅអីពាន Champions League រដូវកាលក្រោយបាត់ទៅហើយ។



នៅរដូវកាលនេះ UEFA បានចាប់ផ្តើមអោយក្រុមនៅអឺរ៉ុបទទួលបានកៅអីបន្ថែមពីរនៅក្នុងការប្រកួត Champions League ដោយពឹងផ្អែកទៅលើទម្រង់លេងសរុបរបស់លីគនីមួយៗនៅក្នុងការប្រកួតប្រចាំតំបន់ ហើយបើគិតមកទល់ពេលនេះ មានតែបួនលីគប៉ុណ្ណោះដែលមានសង្ឃឹម ដោយមានដូចជាអង់គ្លេស អេស្ប៉ាញ​ អ៊ីតាលី និងអាឡឺម៉ង់៕

អត្ថបទដែលទាក់ទង