លោក Mesut Ozil ត្រូវបានហាមឃាត់ដោយក្លិបចាស់របស់ខ្លួន ពោលគឺក្លិប Werder Bremen ដោយសារតែរូបសាក់មួយដ៏ចម្រូងចម្រាស់។
Ozil បានដើរតួជាកីឡាករដ៏សំខាន់សម្រាប់ក្រុមជាច្រើនដូចជា Arsenal, Real Madrid, Werder Bremen, Fenerbahce និង Schalke មុនពេលសម្រេចចូលនិវត្តន៍នៅខែមិថុនា ឆ្នាំ 2023 ក្នុងវ័យត្រឹមតែ 34 ឆ្នាំ។ យ៉ាងណាក្តី ក្នុងចំណោមក្លិបទាំងនោះ ក្លិប Werder Bremen បែរជាមិនស្វាគមន៍អតីតកីឡាកររបស់ខ្លួននោះឡើយ ព្រោះស្នាមសាក់ដែលមានរូបចចកពណ៌ប្រផេះ និងទង់ជាតិដែលមានចំណិតព្រះច័ន្ទបី។
ការបកស្រាយពីសារព័ត៌មានបរទេសជាច្រើនបានអោយដឹងថា ស្នាមសាក់បែបនេះ គឺមានការជាប់ពាក់ព័ន្ធជាមួយក្រុមជ្រុលនិយម និងជាតិនិយម ហើយនេះមានន័យថា Ozil ត្រូវបានដកឈ្មោះចេញពីបញ្ជីភ្ញៀវកិត្តិយសក្នុងការជប់លៀងលាអតីតកីលាករ Diego Ribas ទាំងដែល Ribas និង Ozil ធ្លាប់លេងជាមួយគ្នា មុនខ្សែបម្រើអាឡឺម៉ង់ Ozil សម្រេចធ្វើការផ្លាស់ទៅ Real Madrid នៅឆ្នាំ 2010៕