Banner advertisement

នៅថ្ងៃស្អែក ! សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធអតីតប្រធានរដ្ឋឡាវ

06-Apr-2025 8:23 AM

នៅថ្ងៃទី ០៥ ខែមេសា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម នាយឧត្តមសេនីយ៍ ខាំតៃ ស៊ីផាន់ដន អតីតប្រធានគណៈកម្មាធិការមជ្ឈិមនៃបក្សបដិវត្តន៍ឡាវ និង ជាអតីតប្រធានរដ្ឋឡាវ ដែលបានទទួលមរណភាព កាលពីថ្ងៃទី ០២ ខែមេសា ឆ្នាំ២០២៥។


អញ្ជើញអមដំណើរ សម្តេចធិបតី រួមមាន ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រី ព្រមទាំងមន្ត្រីសំខាន់ៗនៃរាជរដ្ឋាភិបាលកម្ពុជា។

ក្រោមការដឹកនាំរបស់ឯកឧត្តម ខាំតៃ ស៊ីផាន់ដន ប្រទេសឡាវបានពង្រឹងទំនាក់ទំនងដ៏ រឹងមាំយូរអង្វែងក្នុងភាពជាអ្នកជិតខាងល្អ សាមគ្គីគ្នាប្រកបដោយភាតរភាព និងកិច្ចសហប្រតិបត្តិការ ល្អប្រពៃជាមួយកម្ពុជា៕

អត្ថបទដែលទាក់ទង