កណ្តាល ៖ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ កម្លាំងកងរាជអាវុធហត្ថអាវុធហត្ថខេត្តកណ្តាល បន្ទាប់ពីទទួលបានព័ត៌មានថាមានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(គប់នឹងដុំឥដ្ឋ) កើតឡើង ស្ថិតនៅឃុំព្រែទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល។
ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោក ឧត្តមសេនីយ៍ មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប និង ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង។
កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល និង ស្រុកលើកដែក បានចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ រហូតកំណត់មុខសញ្ញាបាន នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ ចំនួន ០១នាក់ ភេទប្រុស នៅឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល យកមកអង្គភាពដើម្បីសាកសួរ។
នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល សហការជាមួយកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប ដឹកនាំដោយជំនាញស្នងការស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស បន្តឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់បន្ថែមទៀត នៅសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល សហការជាមួយកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រៃវែង ដឹកនាំដោយជំនាញស្នងការស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស បន្តឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់បន្ថែមទៀត នៅសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។
+វត្ថុតាងចាប់យករួមមានៈ អាវុធខ្លី ០១ដើម ម៉ាកឡុក បង់០១ គ្រាប់៣០គ្រាប់, ម៉ូតូ ចំនួន ០៤គ្រឿង, ទូរស័ព្ទ ០៧គ្រឿង, កាបូបដៃ០២។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី។