មនុស្សពីរនាក់បានរងរបួសធ្ងន់ស្រាលដោយសារបេីកបររថយន្តមិនប្រយ័ត្នបណ្តាំលអោយក្រឡាប់។ ករណីនេះ កេីតកាលពី
ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ១៨:៤៥នាទី នៅលើផ្លូវលំ ត្រង់ចំនុចភូមិត្រើយទន្លាប់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។
សេចក្តីរាយការណ៍បានអោយដឹងថា រថយន្តម៉ាកហ៉ីយ៉ាន់ដាយប្រភេទរថយន្តគ្រួសារ ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប 2B-1050 មកដល់កន្លែងកើតហេតុបានបុកនិងក្រហុកបានបណ្ដាលអោយក្រឡាប់ ដែលអ្នកបើកបរមានឈ្មោះ ណុប ថន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ កសិករ នៅភូមិចុងអង្ករ ឃុំពេជ្រសារ ស្រុកកោះអណ្ដែត ទទួលរងរបួស ស្រាល មិនបានទៅមន្ទីពេទ្យទេ និងមានអ្នករួមដំណើរម្នាក់ឈ្មោះ ភី សំអាត ភេទស្រី អាយុ ៤៣ឆ្នាំ ត្រូវជាប្រពន្ធអ្នកបើកបរ រងរបួសធ្ងន់បានបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យខេត្តតាកែវ ។