តាមរបាយការណ៍របស់សមត្តកិច្ចនៅថ្ងៃទិ២៨ខែមីនាឆ្នាំ២០២៥ ក្រោមការបញ្ជាពីឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តក្រចេះ លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង តំណាងឯកឧត្តមព្រះរាជអាជ្ញា បានដឹកនាំកម្លាំងចុះបង្រ្កាប និងត្រួតពិនិត្យទីតាំងជួញដូរសត្វព្រៃ នៅភូមិសាស្រ្ត លំនៅដ្ឋាន ផ្សាឆ្នួល ឃុំឆ្នួល ស្រុកឆ្នួល ខេត្តក្រចេះ។
ក្នុងក្រុមការងារមានសមាសភាពដូចខាងក្រោម៖
លោក ស រ៉ោ អនុប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះលោក គឹម ចន្ទភារម្យ
លោក ស៊ូ សារើត ប្រធានក្រុម អ.ហ.ផ.ទលោក ផែន ឃុនឡាយ
លោក ទូច សីណាត និងសមាជិកប្រមាណ 9 នាក់ទៀត
លទ្ធផលនៃការត្រួតពិនិត្យ
ក្រោយពីម្ចាស់លំនៅដ្ឋាន លោក កែម នុន្នី អាយុ 39 ឆ្នាំ ឯកភាពឲ្យក្រុមការងារត្រួតពិនិត្យ គេបានប្រទះឃើញ និងដកហូតវត្ថុតាងជាប្រភេទសត្វព្រៃ និងសំណាកសត្វព្រៃដូចខាងក្រោម៖
សាច់ឈ្លូស – 10 គីឡូក្រាម
សាច់ប្រឹស – 18 គីឡូក្រាម
សាច់ជ្រូកព្រៃ – 23 គីឡូក្រាម
ចាបស្រូវ – 100 ក្បាលស្នែងឈ្នូស
កន្ទុយក្រងោកទរទាររស់
ជនសង្ស័យត្រូវបានបញ្ជូនរួមទាំងវត្ថុតាង ទៅសមត្ថកិច្ចជំនាញដើម្បីបន្តសួនាំ និងប្រគល់ឲ្យអាជ្ញាធរពាក់ពន្ធ័ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់។