ឃាតករបានសម្លាប់មនុស្សរួចយកសាកសពដាក់ក្នុងវ៉ាលីនៅចំណុចបង្គោលគីឡូលេខ៣៨ តាមបណ្តោយផ្លូវជាតិលេខ១០ចាស់ ស្ថិតនៅភូមិកោះប៉ោ ឃុំប៉ាក់ខ្លងស្រុកមណ្ឌលសីមា ខេត្តកោះកុង។
បន្ទាប់ពីទទួលបានព័ត៌មានកម្លាំងអធិការដ្ឋាននគរបាលស្រុកមណ្ឌលសីមា សហការជាមួយការិយាល័យនគរបាលជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់ និងការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ និងគ្រូពេទ្យខេត្ត កម្លាំងកងរាជអាវុធហត្ថខេត្ត ដោយមានបទបញ្ជាដឹកនាំពីលោកឧត្តមសេនីយ៍ទោស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត កោះកុង ក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលា ដំបូងខេត្ត បានចុះទៅពិនិត្យវ៉ាលីសនោះក៏ឃើញមានសាកសពមនុស្សស្លាប់ពិតប្រាកដមែន។
គណៈកម្មការបានពិនិត្យ និងធ្វើកោសលវិច្ច័យលើសាកសព ដែលជនរងគ្រោះមានស្ថានភាពហើមស្អុយរលួយ និងអាចត្រូវឃាតករសម្លាប់រយៈពេល៥ ថ្ងៃហើយ ដែលនោះសង្ស័យជាអំពើឃាតកម្ម ។
ជនរងគ្រោះដែលគេសម្លាប់យកសាកសពដាក់ក្នងវ៉ាលី នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡេីយទេ។