Banner advertisement

ធ្លាប់តែបន្ទោសថាមកពីកីឡាកររបួសពេក តែពេលនេះ Mikel Arteta រកឃើញអ្នកដែលត្រូវបន្ទោសថ្មីទៀតហើយ

25-Feb-2025 1:59 PM

លោក Mikel Arteta បានរកឃើញនូវជនរងគ្រោះថ្មីដែលត្រូវទទួលការស្តីបន្ទោស បន្ទាប់ពី Arsenal ភ្លាត់ស្នៀតចាញ់គូប្រជែងរួមទីក្រុង ហើយសឹងតែបាត់បង់ឱកាសក្នុងការដេញពិន្ទុជាមួយហង្សក្រហម Liverpool​ ទៅហើយ។



ក្រុមរបស់លោក Arteta បានរងបរាជ័យក្រោមថ្វីជើងរបស់ខ្សែប្រយុទ្ធ Jarrod Bowen ដែលជួយអោយ West Ham យកបានបីពិន្ទុដ៏ផ្អែមឆ្ងាញ់ពីមាត់របស់លោក Arteta ក្នុងកីឡដ្ឋាន Emirates។ បើគិតមុនការប្រកួតរវាង Manchester City និង Liverpool ក្រុម Arsenal​ ពេលនេះកំពុងស្ថិតក្នុងចំណាត់ថ្នាក់លេខ 2 ហើយតាមពីក្រោយ Liverpool រហូតដល់ទៅ 11 ពិន្ទុឯណោះ។



នៅពេលចាញ់បែបនេះ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញបានប្រាប់អ្នកយកព័ត៌មានក្រោយការប្រកួតថា លើកនេះគាត់មិនអាចបន្ទោសទៅលើបញ្ហាកីឡាកររបួសតែមួយមុខនោះឡើយ ដោយលោកត្រូវបន្ទោសកីឡាករគ្រប់រូប ហើយក៏ដូចជាខ្លួនគាត់
ផងដែរ។ លើសពីនេះទៅទៀត លោក Mikel Arteta ក៏បានអោយដឹងទៀតផងដែរថា បើសិនជាក្លិបមិនអាចរក្សាភាពនិងនរនៅលើទីលានបានទៀតនោះទេ Arsenal ប្រាកដជាគ្មានសង្ឃឹមក្នុងការប្រជែងពានផ្សេងនោះឡើយ មិនថាពាន Premier League ក៏ដោយ៕

អត្ថបទដែលទាក់ទង