ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងរវាងរថយន្ត និងរថយន្ត បុកគ្នាយ៉ាងពេញទំហឹងបណ្តាលឲ្យមនុស្សចំនួន ២នាក់ស្លាប់បាត់បង់ជីវិត ដោយគៀបជាប់នៅក្នុងកាប៊ីន។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ហួសផ្លូវបំបែកតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។